សុខភាពភូមិយើង

តើ​ទទួលទាន​អាហារ​ញយ​ដង​ជួយ​ទប់ស្កាត់​រោគ​ធាត់​មែន​ទេ​?

វា​ជា​ការ​ចម្លែក​ក្នុង​ចិត្ត​ហើយ​ថែម​ទាំង​មិន​ជឿ​ថា​ការ​ទទួលទាន​អាហារ​ញឹកញយ​ដង​អាច​ទប់ស្កាត់​រោគ​ធាត់​បាន​។​តែ​ជា​ការ​ពិត​យោង​ទៅ​តាម​របាយការណ៍​នៃ​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ជនជាតិ​អង់គ្លេស​កាលពី​ឆ្នាំ​២០០១​នេះ​ដោយ​បានអោយ​ស្ត្រី​ចំនួន​១៤.០០០​នាក់​ទទួលទាន​អាហារ​អោយ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​គឺ​ប្រហែល​៦​ទៅ​៧​ដង​។​ប៉ុន្តែ​ការ​ទទួលទាន​ម្តងៗ​គឺ​មិន​ច្រើន​ទេ​ដែល​ប្រៀបធៀប​ទៅ​ប្រហែល​មួយ​ភាគ​បួន​នៃ​អាហារ​ដែល​ធ្លាប់​ទទួលទាន​ក្នុង​មួយ​ពេលៗ​។​

​ក្រោយ​ពី​សាកល្បង​ពិសោធន៍​លើ​ស្ត្រី​ទាំង​អស់នោះ​រយៈពេល​១​ឆ្នាំ​ល​ទ្ឋិ​ផល​បង្ហាញ​ថា​”​ស្ត្រី​ជាង​មួយ​ម៉ឺន​នាក់​មាន​រូបរាង​ស្អាត​ល្មម​រីឯ​សាច់ឈាម​ស្រស់ថ្លា​ការ​ធ្វើ​ចលនា​វិលវល់​របស់​ឈាម​នៅ​ក្នុង​រាង​កាយ​ល្អ​ហើយ​ឱកាស​កើត​ជំងឺ​បេះដូង​និង​ជំងឺលើសឈាម​ក៏​ចុះ​ថយ​ដែល​មិន​គួរ​អោយ​ជឿ​។​

Advertisements
បានផ្សាយ​ក្នុង ពីនេះពីនោះ | បញ្ចេញមតិ

កំសាន្តតាមខ្ទមចំការ

បានផ្សាយ​ក្នុង ពីនេះពីនោះ | បញ្ចេញមតិ

ទស្សនកូនអ្នកចំការ

១​. គួរបើកចិត្តទទួលស្គាល់លើអ្វីនៅជុំវិញខ្លួនយើង។

២ .​​ កំហឹងគឺសត្រូវចំពោះមិត្តភាពនិងកិច្ចការទាំងពួង ដូច្នេះត្រូវចេះទប់ស្កាត់វាកុំអោយ កើតឡើង។

៣.​​ តើអ្នកណាជាអ្នកបោកយើង?​ ឬក៏យើងជាអ្នកបើកដៃឱ្យគេបោក?​ បើកដូច្នេះ តើយើងជាអ្នកចូលរួមចំណែកក្នុកំហុសនោះដែរឬទេ?

៤.​ មានគំនិតមានប្រយោជន៏ខ្លះៗនៅចិត្តរបស់យើង តែយើងមិនហ៊ានបញ្ចេញ ព្រោះខ្លាចថាគេចេះហើយ ដឹងហើយ ក៏មិនបានបញ្ចេញនូវគំនិតទាំងនោះទៅ។

៥. អ្នកដែលស្រឡាញ់យើង ស្មោះត្រង់ជាមួយយើងជាទីបំផុតគឺ អំពើ សកម្មភាព​ ល្អៗដែលយើងបានធ្វើ។

៦. មានមនុស្សប៉ុន្មាននាក់ ដែលដឹកនាំជីវិតខ្លួនឯងប្រកបដោយសុភមង្គលពិតប្រាកដ?

៧. ត្រូវអានមនុស្សដូចជាការអានសៀវភៅចឹង ត្រូវយល់ដឹងហើយ​ បត់បែនតាមឱកាស​ និងពេលវេលា។

បានផ្សាយ​ក្នុង ទស្សនកូនអ្នកចំការ | 1 មតិ

សូមស្វាគមន៍

សូមស្វាគមន៍ការមកកាន់គេហទំព័រកូនអ្នកចំការ។

បានផ្សាយ​ក្នុង ពីនេះពីនោះ | 3 មតិ